ព័ត៌មាន
តាមប្រភពព័ត៌មានពីសារព័ត៌មានFresh Newsបានចុះផ្សាយព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ជុំរិញការទម្លាយព័ត៌មានអោយដឹងថាឧត្តមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ជាប់ខ្សែស្រឡាយយ៉ាងជិតដិតជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងគឺត្រូវជាក្មួយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។
ក្នុងនោះសារព័ត៌មានFresh Newsបានចុះផ្សាយថា ឧត្ដមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវ ឈឺន ស្រីម៉ាច ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា
មានជាប់ខ្សែស្រឡាយយ៉ាងជិតស្និតជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
លោកជំទាវ ឈឺន ស្រីម៉ាច ឧត្ដមភរិយារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាស្ត្រីម្នាក់ដែលមានការគោរពខ្ពស់ នៅពេលដែលមានការជួបជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងម្ដងៗ
លោកជំទាវតែងតែឱនលំទោន គោរព យ៉ាងសុភាពរាបសារស័កសមជានារីខ្មែរ ដែលមានចំណេះដឹងខ្ពស់ថ្លៃថ្នូរ គួរឲ្យគោរពបំផុត។
ងាកមកមើល Facebook របស់លោកជំទាវឧកញ៉ាវិញបានបង្ហោះសារអមដោយរូបថតជាមួយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
មានខ្លឹមសារទាំងស្រុងបែបនេះថា៖ «អ្នកម៉ែមិនសូវបានជួបលោកអ៊ុំទេ ម៉ែគាត់ថាមិនចង់រំខានគាត់ រហូតកូនៗស្ទើមិនជឿពេលដឹងថាគាត់បងប្អូនគ្នា»៕