ព័ត៌មាន
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះលោកស្រី ទ្រីដាណាបានទម្លាយរូបភាពដែលពូម៉ៅវា..យធ្វើបាបលោកស្រី អមមកជាមួយនិងការរៀបរាប់យ៉ាងវែងអន្លាយថា ស្លាកស្នាមមិនអាចបំភ្លេចបានក្នុងឆាកជី..វិ..តនេះ ស្លាកស្នាមដែលពូម៉ៅគាត់វ៉ៃធ្វើបាប ហើយជាអ្វីដែលមិនធ្លាប់ទម្លាយពីមុនមក ក៏ព្រោះគិតពីកិត្តិយស គិតពីកូន
ហើយក៏ខ្មាសគេ នៅមានរឿងជាច្រើនទៀត ដែលមិនអាចនិយាយអស់ ហើយក៏មិនគួរនិយាយក្នុងនាមជាមនុស្សស្រី នឹកឃើញពេលណា ទឹកភ្នែកហូរស្រក់ពេលនោះ ព្យាយាមធ្វើជារឹងមាំ ព្យាយាមធ្វើជាមនុស្សម្នាក់អស្ចារ្យ លាក់បាំងភាពឈឺចាប់រាប់ឆ្នាំ តែពេលនេះមិនអាចទ្រាំបានទៀតទេ
ខ្ញុំធ្លាប់ផ្ដល់ឱកាសគាត់ច្រើនដងហើយ ក៏គិតកិត្តិយសខ្លួ..នឯងជាស្រី ជាម្ដាយ តែអ្វីដែលទទួលបានគឺការឈឺចាប់ម្ដងហើយម្ដងទៀត លើកនេះ ក៏ខ្ញុំសុំចប់ដោយសន្តិភាពរៀងខ្លួ..ន តែគាត់នៅបំពាន បងប្អូន និងម្ដាយគាត់នៅតែចោ..ទប្រកាន់ខ្ញុំ បង្ខូចឈ្មោះខ្ញុំ
ទម្លាក់កំហុសលើខ្ញុំ។ ស្លាកស្នាមលើរាងកាយ វាមិនស្មើនឹងឈឺចាប់ក្នុងចិត្ត ហើយប្រឹងទ្រាំទេ ខ្ញុំអាណិតពុកម៉ែខ្ញុំ ដែលមិនអាចការពារខ្លួ..នឯងបាន អោយគេធ្វើបាបបែបនេះ អោយគេធ្វើបាបរាងកាយកូនពួកគាត់
ខ្ញុំខុសអី ខំប្រឹងគ្រប់បែបយ៉ាង គ្មានពេលសម្រាក គឺដើម្បីគ្រួសារ និងកូនៗ ចុងក្រោយទទួលបានការតបស្នងបែបនេះ។ ខ្ញុំធ្លាប់ប្រាប់គាត់ហើយ បើគាត់ព្រមដោះលែងខ្ញុំដោយសន្តិវិធី
យើងនឹងរស់នៅមានក្ដីសុខរៀងខ្លួ..ន តែគ្រួសារ បងប្អូន និងម្ដាយគាត់ មិនព្រមទេ នៅតែតាមបង្ខូចឈ្មោះខ្ញុំ។ ខ្ញុំសុំចុះ យើងចប់គ្នាត្រឹមហ្នឹង ឈប់រករឿងខ្ញុំទៀត អាណិតកូន
សូមមនុស្សប្រុសគ្រប់រូប នឹកឃើញពេលស្រលាញ់ថ្នាក់ថ្មមប្រពន្ធដំបូងផង មិនបានច្រើន សុំត្រឹម ៥០% ពេលជួបដំបូងក៏បានយល់ពីអារម្មណ៍មនុស្សស្រី ផ្ដល់ការអាណិតខ្លះផង។
ដោយឡែកក្រោយពេលបានជ្រាបនៅរឿងរ៉ាវខាងលើរួចមកស្រាប់តែលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីក៏បានស៊ែរផុសរបស់លោកស្រី ទ្រីដាណារួចរៀបរាប់ថា
ជនដែលប្រើប្រាស់អំពើហឹ..ង្សាលើស្រ្តី ទោះជាប្តីក៍ដោយ អ្នកណាក៍ដោយត្រូវទទួលខុសត្រូវចំពោះមុខច្បា..ប់ !!។