ព័ត៌មាន
ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយថាបវរកញ្ញាកម្ពុជាបានជាប់Top១០នាក់ចុងក្រោយ ក្នុងការប្រកួតបរវកញ្ញាអន្តរជាតិ
ក៏ដោយសារតែកម្លាំងថវិការរបស់មហាជនខ្មែរ បាននាំគ្នា Voteជាថវិការ ក្នុងនោះគេក៏ដឹងច្បាស់ថា អ្នកដែលជួយប្រកាសធ្វើការ Vote នេះ គឺអ្នកនាង ពេជ្រ សោភាជាអ្នកផ្តួចផ្ដើម។
ក្រោយពេលបានជ្រាបរឿងនេះស្រាប់តែមានបុរសម្នាក់មិនដឹងថាគាត់បែ..កឫមិនបែ..កនោះទេបានឆាតមកអ្នកនាង ពេជ្រ សោភាដោយប្រើពាក្យអសុរោះជាច្រើន
និងដៀលបរវកញ្ញាខ្មែរថាជាស្រីខូចនិងស្រីខាតលក្ខណ៍ថែមទៀតផង ដែលពាក្យនេះពិតជាធ្ង..ន់ធ្ងរនិងមិនអាចទទួលយកបាននោះទេចំពោះការប្រមាថមួយនេះ
ហើយយើងមិនទាន់ឃើញបវរកញ្ញាកម្ពុជាមានប្រតិកម្មបែបណានោះទេទៅកាន់បុរសដែលមានគណនីហ្វេបុកឈ្មោះ ពិភព អនត្តានោះ។
ចំណែកអ្នកនាង ពេជ្រ សោភាក៏បានទម្លាយឆាតដែលគណនីពិភព អនត្តានោះឆាតមកនាងនិងបានសរសេរCaptionពីលើវីដេអូនោះថា
គាត់ដាក់ពាក្យប្រលង គាត់ជាប់រឺមិនជាប់ ក៏ត្រូវការកំលាំងចិត្ត ពូមើលងាយតម្លៃស្ត្រីខ្មែរពេកហើយ។