ព័ត៌មាន
នៅវេលាម៉ោងប្រមាណជា១១និង២០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២១នេះមានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន SAVIMEX ចំណុះ១៦០០០លីត្រមួយគ្រឿងបានដាច់កង់រមៀលចេញទៅបុកម៉ូតូ១គ្រឿង បណ្តាលអោយរងការខូចខាត ហើយរថយន្តអូសប្រមាណជិត៥០ម៉ែត្រ
បណ្តាលអោយប្រេងបានហូរពេញផ្លូវ នៅពេលឃើញហេតុការណ៍កំពប់ប្រេងនេះរួចមកធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកដំណើរមួយចំនួនបានចុះមកកើបប្រេងដែលកំពប់ដោយម្នាក់ៗបានប្រេងមិនស្ទើរនោះទេរាប់កាន។
ដែលហេតុការណ៍ខាងលើនេះមិនប..ង្កអោយមានការឆាបឆេះនោះទេ ហើយទីតាំងកើតហេតុស្ថិតនៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្រាប់រថយន្តដឹកប្រេងខាងលើជាប្រភេទរថយន្តម៉ាក IZUSU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A.៩៣៦៨ ជារថយន្តស៊ីទែនប្រេងរបស់ក្រុមហ៊ុន SAVIMEX បានដាច់កង់ក្រោយខាងស្តាំ
និងកាច់ដាច់ទុយោបូមប្រេងទើបបណ្ដាលអោយប្រេងហូរពេញផ្លូវនិងចូលកន្លែងដីជង្ហុក ធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្តនាំគ្នាយ៉ាងច្រើនមកសម្រុកកើបប្រេងដែលកំពប់នោះខណៈម្ចាស់ឡានដែលដឹកប្រេងបានត្រឹមមុខស្អុយប៉ុណ្ណោះ។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖