ព័ត៌មាន
ក្មេងប្រុសម្នាក់ឈ្មោះសាឡិបានសាងភាពល្បីល្បាញខ្លាំងមែនទែនកាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងទៅ ក្រោយពេលដែលមានស្រ្ដីជនជាតិម៉ាឡេស៊ីម្នាក់បានថតវីដេអូរបស់សាឡិដែលនិយាយបានច្រើនភាសា
បង្ហោះទៅក្នុងបណ្ដាញសង្គមហ្វេបុករបស់នាង ហើយការបង្ហោះនេះក៏ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរធ្លា..យដល់បរទេស រហូតធ្វើអោយជី..វិ..តរបស់សាឡិប្រែពីបឹងភក់ក្លាយជាពេជ្រដ៏ត្រចះត្រចង់ស្គាល់នៅពន្លឺដ៏អស្ចារ្យ។
ដោយកាលនោះមានសប្បុរសជនជាច្រើនបានជួយជាថវិការដល់សាឡិ ហើយសាឡិក៏បានក្លាយទៅជាចៅធម៌របស់លោក ឃិត ឈឿនផងដែរ។
បន្ទាប់ពីបានក្លាយទៅជាចៅធម៌របស់លោក ឃិត ឈឿនរួចមក សាឡិបានចូលរៀននៅសាលាអន្តរជាតិដ៏ល្អក្រោមការជួយទំនុកបំរុងពីលោក ឃិត ឈឿន។
មិនតែប៉ុណ្ណោះសាឡិក៏មានឱកាសទៅសិក្សានៅប្រទេសចិនបងផងដែរដោយរៀននៅសាលាឯកជនមួយកន្លែងក្នុងខេត្ត Zhejiang ភាគខាងកើត នៃសាធារណរដ្ឋប្រជាមានិតចិន។
អស់រយៈពេលប្រមាណជាបីឆ្នាំកន្លងមកនេះសាឡិបានប្រែប្រួលរូបរាងទៅជាកំលោះនិងមានរូបរាងសង្ហាមើលសឹងតែមិនស្គាល់ថាជាសាឡិដោយសាច់ឈា..មរបស់គាត់
ប្រែជាស្រស់ថ្លាមិនមែនខ្មៅដូចកាលពីមុនទេ ចំណែកមុខមាត់គាត់ក៏មិនធម្មតាដែរឡើងរលោងស្រិល ឃើញហើយមិនសរសើរមិនបាននោះទេ។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖