ព័ត៌មាន
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២១នេះស្រ្ដីម្នាក់ឈ្មោះ លៀម លួម អាយុ៥៧ឆ្នាំ ដែលជាស្ត្រីមេម៉ាយ រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដែលកំពុងតែចិញ្ចឹមកូនពិការផងនោះ បានរៀបរាប់ទាំងអួលដើមកហៀរទឹកភ្នែក
ក្រោយពេលដែលកូនប្រសារប្រុសរបស់គាត់បានធ្វើស៊ីគាត់ក្រោយពេលលែងលះជាមួយនិងកូនស្រីរបស់គាត់រួចមក កូនប្រសារប្រុសរូបនេះក៏បានបន្សល់ទុកបំណុលយ៉ាងច្រើនអោយគាត់សងធនាគារដោយកាលនោះកូនប្រសារប្រុសចិត្ត អប្រិយរបស់គាត់បានខ្ចីប្លង់ដីផ្ទះ ដីស្រែ យកទៅដាក់បញ្ចាំធនាគារ។
តាមការរៀបរាប់របស់អ្នកមីង លៀម លួមបានអោយដឹងថា មូលហេតុដែលគាត់វ័ណ្ឌក មកដល់ថ្ងៃនេះគឺដោយសារតែកូនប្រសារ របស់គាត់ឈ្មោះអ៊ុច ស៊ីណាហៅក្តាម កាលដែលមិនទាន់បែ..កបាក់ជា មួយកូនស្រីរបស់គាត់ឈ្មោះ ប្លុង សារួន គឺបានអង្វរលួងលោមឲ្យរូប
គាត់យកប្លង់ដីផ្ទះនិងប្លង់ដីស្រែដើម្បីខ្ចីប្រាក់ធនាគារជាងមួយម៉ឺនដុល្លា(១០.០០០ដុល្លា) ដើម្បីទិញរថយន្តកង់១០ប្រភេទដឹកដី១គ្រឿង និងត្រាក់ទ័រ១គ្រឿងដើម្បីរកស៊ី។ តែអ្វីដែលគួរឲ្យហួសចិត្ត ក្រោយពីគេបានប្រាក់ពីធនាគារហើយនោះបែរជាកូនប្រសារគាត់បែ..កគំនិតលួចមានស្រីខាងក្រៅភ្លេចការងាររកស៊ីចិញ្ចឹមប្រពន្ធកូន
ជាមួយនោះទៀតគេថ្លើមធំហ៊ាននាំស្រីមកនៅលើផ្ទះនឹងបានប្រើអំពើហឹ..ង្សាវា..យបណ្តេញប្រពន្ធឲ្យចុះចេញពីផ្ទះដោយគ្មានបានយកអ្វីមកជាមួយទេបានត្រឹមតែខោអាវ១ចង្កេះប៉ុណ្ណោះ។ចំណែកលុយកាក់ដែលជំពាក់ប្រាក់ធនាគារគឺគេបានទំលាក់មកឲ្យគាត់ជាម្តាយក្មេកអ្នករ៉ាប់រងដោយបានឆ្លើយថា បើគាត់មិនសងធនាគារទេឲ្យគេរឹបអូសដីស្រែដីផ្ទះទៅព្រោះជារបស់គាត់ទេតើ មិនមែនរបស់គេឯណា ។
អ្នកស្រី លៀម លួម បានបន្តទៀតថា៖ពេលនោះហើយដែលគាត់ប្រឹងខ្នះខ្នែង ខ្ចីបុលច..ង..ការប្រាក់ឯកជនពីអ្នកស្រុកដើម្បីបង់សងធនាគារអស់រយះពេលរាប់ឆ្នាំគ្រាន់តែការប្រាក់ជាង១០,០០០ដុល្លាទៅហើយពោលគឺការស្មើដើម។
ដល់រយៈចុងក្រោយ នេះគឺកំឡុងខែឆ្នូឆ្នាំ២០២១ នេះរូបគាត់អស់លទ្ធភាពមិនដឹងជារកប្រាក់ពីណាមកបង់ធនាគារទៀតឡើយមានតែឲ្យកូនចៅទៅស៊ីឈ្នួលគេ រកប្រាក់បង់ឲ្យធនាគារ ដើម្បីកុំឲ្យគេរឹបអូសដីផ្ទះនិងដីស្រែ ប៉ុន្តែនៅតែប្រឈមដដែល។
អ្នកស្រី បញ្ជាក់ថារឿងការបែ..កបាក់គ្នានោះ ពេលនេះតុ..លា..ការមិនទាន់បានកាត់ក្តីចប់នៅឡើយទេដោយគាត់សង្ឃឹមថាសាលាដំបូងខេត្តបន្ទាយមានជ័យ នឹងកាត់ក្តីរកយុ..ត្តិ..ធ..ម៌ឲ្យគាត់បែងចែកទ្រព្យសម្បត្តិរួមមកឲ្យកូនស្រីរបស់គាត់ខ្លះព្រោះពេលនេះផ្ទះនិងត្រាក់ទ័រ១គ្រឿងនិងរថយន្តកង់១០ដឹកដី១គ្រឿងកំពុងស្ថិតនៅក្នុងកណ្តាប់ដៃឈ្មោះ អ៊ុច ស៊ីណាហៅក្តាម ជាកូនប្រសារចិត្តទុរយសនោះនៅឡើយ ។
ម្យ៉ាង វីញទៀត វាមិនដែលនឹកនាចិញ្ចឹមកូននោះទេដោយទម្លាក់បន្ទុកកូន៤នាក់នេះមកឲ្យអ្នកស្រីចិញ្ចឹម ចំណែកគេចិញ្ចឹមតែកូនប្រពន្ធក្រោយប៉ុណ្ណោះ ។ដូច្នេះចង់ជ្រាបព័ត៌មានអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូនៃការរៀបរាប់របស់ អ្នកមីង លៀម លួមនៅខាងក្រោម៖