ព័ត៌មាន
តារាចម្រៀងលោកជុំ លីណូបានផ្ដល់បទសំភាសន៍ជាមួយនិងសារព័ត៌មានតារាញ៉ូស៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១នេះ ដោយក្នុងកិច្ចសំភាសន៍នោះលោក ជុំ លីណូបានរៀបរាប់រឿងគ្រូជោគជ័យថា
តាមពិតទៅចំណុចនេះ មុននិងខ្ញុំនិយាយខ្ញុំសូមជម្រាបបងប្អូនថា ខ្ញុំមិនមែនអ្នកជោគជ័យអីទេ ហើយខ្ញុំក៏មិនតាំងខ្លួ..នថាជាអ្នកចេះដឹងអីដែរ គ្រាន់តែជាទស្សនៈខ្ញុំមួយជ្រុងខ្ញុំឃើញជារឿយៗមក។
ច្រើនឆ្នាំដែរហើយខ្មែរយើង មានខ្លះគេបង្រៀនវគ្គជោគជ័យ រហូតនាំមនុស្សអោយរត់ទៅជាន់ភ្លើង បង្រៀនវគ្គជោគជ័យអោយ មនុស្សរត់ទៅជាន់អំបែងដបក៏មាន ដើម្បីឆន្ទៈក្នុងការ បង្រៀនរបស់គេ។
គេពូកែនិយាយណាស់ គេហៅថាសិល្បិ៍វិធីក្នុងការនិយាយ រហូតដល់អ្នកចូលរួមនិងហ៊ានរត់ជាន់ភ្លើង រត់ជាន់អំបែងកែវ អ៊ីចឹងទៅដើម្បីខ្លួ..នឯងបានជោគជ័យ។ អ្នកខ្លះដូចគ្រូចូលចឹងស្រែកអីចឹងជាហូរហែរចឹងទៅ
បន្តបន្ទាប់មកខ្ញុំ ចេះតែមានអារម្មណ៍ចង់និយាយយូរហើយថាអារម្មណ៍របស់យើង មនុស្សយើងបើសិនជាមិនបាននិយាយការពិត ចេញមកខ្លះ ពេលខ្លះវាដូចតឹងដើមទ្រូងណាស់។ខ្ញុំចង់និយាយថាសម្រាប់ការបើកវគ្គបណ្ដុះបណ្ដាល ជោគជ័យនៅស្រុកខ្មែរយើង បើតាមខ្ញុំវិភាគរួមមកគឺគេចអត់រួចពីប្រយោជន៍ផ្ទាល់ខ្លួ..នបោះគេនោះទេ។
វាជាមុខរបរបោះគេទេ បើតាមខ្ញុំគិតទៅ នេះមួយជ្រុងរបស់ខ្ញុំ ហើយខ្ញុំអត់តបទៅជាមួយ បងប្អូនដែលខមិននៅក្នុងប្រពន្ធ័សារព័ត៌មានផ្សេងៗដែលគាត់ខមិន អ្នកខ្លះគាំទ្រខ្ញុំច្រើន អ្នកខ្លះក៏មានទស្សនៈប្រឆាំង វាជារឿងធម្មតានោះទេ ចេញទៅមុខជាមានអ្នកស្របនិងមានអ្នកប្រឆាំង។
ក៏ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំសូមបកស្រាយតែលើចំណុចដែលខ្ញុំបាននិយាយថាអ្នកជោគជ័យពិតប្រាកដ គាត់មិនមានពេលមកបង្រៀនយើងទេពីព្រោះមុខជំនួញគាត់វាច្រើន។ដូច្នេះចង់ដឹងរឿងកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖