ព័ត៌មាន
មហាជនមួយចំនួនប្រហែលជាធ្លាប់ស្គាល់ហើយនៅកំពូលអ្នកយកព័ត៌មានឈ្មោះ លោក ហ៊ន ដោយលោកមានភាពប៉ិនប្រស..ព្វក្នុងការកំប្លែងធ្វើអោយអ្នកទស្សនាការឡាយផ្ទាល់របស់គាត់ផ្ទុះសំណើចទៅតាមអ្វីដែលគាត់បាននិយាយ។
បើទោះបីជាពូហ៊នពូកែកំប្លែងក៏ដោយ តែការឡាយផ្ទាល់របស់ពូហ៊ន ភាគច្រើនគាត់និយាយត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត មុខទៅក្រោយក្រោយទៅមុខ ធ្វើអោយអ្នកទស្សនាខ្លះពេញចិត្តនិងខ្លះទៀតមិនពេញចិត្តចំពោះការអត្ថាធិប្បាយព័ត៌មានរបស់គាត់នោះទេ។
ដោយឡែកស្រាប់តែមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១នេះ លោក ផែង វណ្ណៈក្រោយពេលបានឃើញការស្លៀកពាក់របស់ពូហ៊នរញ៉េរញ៉ៃ មិនសមជាអ្នកសារព័ត៌មានស្រាប់តែលោក លើកឡើងថា
មកពីខាងណាសូមបងប្អូនជួយប្រាប់ផង លឺថាអ្នកកាសែត ? បេីអ្នកកាសែតមែន តេីនៅអង្គភាពណា ?