ព័ត៌មាន
ដោយសារតែបញ្ហាវិបត្តិកូវីដទើបសម្ដេចអគ្គមហាសេនាបតី តេជោរហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្អាកការជួបជុំ ផ្អាកការប្រគុំតន្រ្ដី ផ្អាកពិធីរៀបមង្គលការ និងផ្អាកពិធីសាសនាផ្សេងរួមទាំងអាជីវកម្មមួយចំនួនផងដែរនាពេលកន្លងមក។
ហើយនាពេលថ្មីៗកន្លងទៅនេះក្រោយពេលកូវីដបានធូរស្រាលទៅ ទើបសម្ដេចបានប្រកាសដកបំរាមទាំងអស់នោះចេញវិញ។
ដោយឡែកក្រោយពេលសម្ដេចប្រកាសអោយដកបំរាមចេញវិញទើបវង់ល្ខោនបាសាក់ភីសុគន្ធីបានចេញសម្ដែងជាលើកដំបូងលើទឹកដីអង្គរ( ទីលានជល់ដំរី ) ខេត្តសៀមរាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១។
នៅពេលបានចេញសម្ដែងវិញបែបនេះទើបកូនស្រីរបស់ម្ចាស់ល្ខោនបាសាក់ភីសុគន្ធីអ្នកនាង ផន សុផារីបានឡាយវីដេអូនៃសកម្មភាពសម្ដែងល្ខោននិងបានរៀបរាប់ថា
រំភើបស្ទើរស្រក់ទឹកភ្នែក … ទីបំផុត ថ្ងៃដែលសិល្បៈល្ខោនបាសាក់ ភីសុគន្ធី បានសម្តែងដំបូងគឺនៅលើទឹកដីអង្គរ ( ទីលានជល់ដំរី ) បងប្អូនដែលមិនបានមកទស្សនាផ្ទាល់ នាងខ្ញុំនិងធ្វើការlive ជូនទស្សនាណា។