ព័ត៌មាន
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១នាពេលកន្លងទៅនេះកម្មវិធី Miss Universe ២០២១ បានបញ្ចប់ជាស្ថាពរហើយ ក៏ប៉ុន្តែគួរអោយសោកស្ដាយផងដែរដោយសារតែកញ្ញា ងិន ម៉ារ៉ាឌី តំណាងអោយប្រទេសកម្ពុជារបស់យើងមិនបានជាប់ Top
នៅក្នុងកម្មវិធីMiss Universe ២០២១នោះទេ តែនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ បើទោះមិនបានជោគជ័យតែនាងក៏បានបង្ហាញអោយពិភពលោកស្គាល់ប្រទេសយើងផងដែរតាមរយៈការណែនាំប្រាសាទអង្គរវត្តអោយពិភពលោកបានស្គាល់។
អ្វីដែលគួរអោយត្រេកអរនោះក្រោយពេលកម្មវិធីMiss Universe ២០២១បានបញ្ចប់ទៅកញ្ញា ងិន ម៉ារ៉ាឌីក៏ធ្វើដំណើរត្រលប់មកកន្លែងស្នាក់នៅរបស់នាងនៅប្រទេសអ៊ីស្រាអែលវិញ
ស្រាប់តែហ្វេនៗនៅប្រទេសអ៊ីស្រាអែលដែលគាំទ្រនាងក៏បានជិះយកកាដូខ្សែកមួយខ្សែមកអោយនាង។
ឃើញបែបនេះកញ្ញា ងិន ម៉ារ៉ាឌីរំភើបពេកនាងក៏បង្ហោះសារនេះនៅលើបណ្ដាញសង្គមហ្វេបុករបស់នាងដោយសរសេរជាភាសាខ្មែរលាយអង់គ្លេសថា
សុខចិត្តជិះតាមយកអោយ Thank you for the gift I love it(សុខចិត្តជិះតាមយកអោយ អរគុណសម្រាប់កាដូមួយនេះ ខ្ញុំស្រលាញ់វា)។