ព័ត៌មាន
ប្រិយមិត្តអ្នកអានច្បាស់ជាបានជ្រាបហើយនៅទំនាក់ទំនងស្នេហារវាង អ្នកនាង Love Riyaនិងលោកហេង គីមហៀង ហៅជា ដែលជាមន្រ្តីប៉ូ..លី..ស។
បន្ទាប់ពីពួកគេទាំងពីរនាក់បានលាតត្រដាងស្នេហាជាចំហរួចមកពួកគេតែងតែបង្ហោះសារផ្អែមល្ហែមជារឿយៗនៅលើបណ្ដាញសង្គមហ្វេបុករបស់ពួកគេទៅកាន់ហ្វេនៗដែលគាំទ្រពួកគេ។
ដោយឡែកបន្ទាប់ពីសាងស្នេហាជាមួយគ្នាបានមួយរយៈពេលធំរួចមកអ្នកនាង Love Riyaនិងគូស្នេហ៍របស់នាងក៏បានចាប់ដៃគ្នាចូលរោងការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ។
ដោយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង Love Riyaនិងលោកហេង គីមហៀងនេះមានមនុស្សម្នាចូលរួមយ៉ាងច្រើនកុះករតែម្ដង។
ជាពិសេសនោះយើងបានឃើញលេចវត្តមានរបស់អ្នកនាងខ្ញុងនិងស្វាមីរបស់នាងបានទៅកាត់សក់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់Love Riya។
ក្នុងពិធីកាត់សក់នោះអ្នកនាងខ្ញុងក៏បានលើកឡើងនៅពាក្យពីរបីម៉ាត់ធ្វើអោយកូនកំលោះកូនក្រមុំសើចចេញធ្ញេញសស្ងាចដោយអ្នកនាងខ្ញុងនិយាយបែបកំប្លែងថា
ចង់និយាយថា ព្រឹកមិញ ខ្ញុំមកដល់រោង ខ្ញុំភ្ញាក់ព្រឺត ព្រោះខ្ញុំមើលតាម live រហូត កូនក្រមុំរវល់ជាងអ៊ុំ អាចារ្យ ទៀត ទំលាក់លេខទីតាំង ទំលាក់លេខទីតាំង។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់ថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖