ព័ត៌មាន
កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែ..កក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយស្រ្ដីម្នាក់សុខៗស្រាប់តែមានបំណងចង់រត់ចូលឡានហើយក៏ត្រូវបានប៉ូ..លី..ស និងអ្នកកាសែតនាំគ្នាជួយឃាត់ទាន់ កុំអីចប់មិនខាន នេះសំណាងដែលគាត់មិនអី បើអីចង្រៃដល់ឡានគេទៀត។
សម្រាប់មូលហេតុដែលបណ្ដាលអោយស្រ្ដីរូបនេះមានបំណងចង់រត់ចូលឡានអោយក្ស័យសង្ខាដោយសារតែគាត់ប្រចណ្ឌខឹងទៅនិងអតីតប្ដីរបស់គាត់ដែលបានលែងលះគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ
បែរជាឃើញមកហូបបាយនិងនិយាយគ្នាលេងជាមួយនិងស្រីផ្សេងដែលជាកម្មករសំណង់ទើបធ្វើអោយគាត់កើតចិត្តប្រចណ្ឌហើយមិននិយាយអ្វីមួយម៉ាត់រួចក៏ចង់រត់ចូលឡានតែម្ដង។
ឃើញបែបនេះអតីតប្ដី រួមទាំងប៉ូ..លី..សនិងអ្នកសារព័ត៌មានក៏បានចូលទៅឃាត់នាង ហើយសួរនាំទើបដឹងរឿងថាបណ្ដាលមកពីការប្រចណ្ឌអតីតប្ដីទើបនាងចង់រត់ចូលឡាន។
ក្រោយមកដោយសារតែមានការអប់រំណែនាំពីសមត្ថកិច្ចនិងការនិយាយលួងលោមរបស់បុរសដែលជាអតីតប្ដីទើបនារីខាងលើគាត់ព្រមត្រលប់ទៅផ្ទះវិញជាមួយនិងអតីតបុរសដែលជាប្ដីនោះ។