ព័ត៌មាន
មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ដោយនារីម្នាក់បានតាមទាន់ប្ដីរបស់នាងកំពុងតែបើករថយន្តដឹកស្រីស្នេហ៍ដែលជាកូនឈ្នួលរបស់ខ្លួ..នហើយក៏មានការឈ្លោះទាស់ទែងគ្នាជាមួយនិងស្វាមីរបស់គាត់រហូតឈានដល់ការប្រតាយប្រតប់គ្នាផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
បើតាមការបញ្ជាក់របស់នារីជាប្រពន្ធបានអោយដឹងថាប្ដីរបស់នាងគឺជាមន្រ្តីយោធាពាក់ស័ក៥ បានលួចទាក់ទងនិងកូនឈ្នួលរបស់នាង(ស្រីខារ៉ាអូខេ) អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
តែគាត់បានទុកមុខមាត់អោយប្ដីរបស់គាត់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយដើម្បីអោយគាត់កែខ្លួ..នឈប់ទាក់ទងនិងស្រីម្នាក់នេះទៀត។
លុះមកដល់យប់កើតហេតុថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដោយសារតែមានការស..ង្ស័..យទើបនារីជាប្រពន្ធបានជិះតាមពីក្រោយរថយន្តរបស់ប្ដីខ្លួ..នហើយក៏កាក់ឡានប្ដីខ្លួ..នអោយឈប់
ដើម្បីសួរនាំត្រង់កន្លែងកើតហេតុខាងលើបែរជាលោកប្ដីពាក់ស័ក០៥រូបនោះមិនព្រមឈប់នៅតែបើកបន្តទៅមុខរហូតដល់ប៉ះសម្ដីគ្នាជាមួយនិងប្រពន្ធកើតទៅជាការប្រតាយប្រតប់គ្នា
ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ហើយក៍មានវត្តមានរបស់លោកអធិការរងខណ្ឌទួលគោកមកជួយធ្វើអន្តរាគមន៍ផងដែរជុំវិញហេតុការណ៍នេះ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអ្នកអានទស្សនាវីដេអូខាងក្រោម៖