ព័ត៌មាន
ក្រោយដឹងកំហុសរបស់ខ្លួ..នដែលចុះផ្សាយខុស..ពីការពិតទើបនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ លោកអធិរាជ មហាសាច់បានបង្ហោះសារដែលមានខ្លឹមសារដើមទាំងស្រុងថា
សូមអភ័យទោ..ស ប្អូនស្រី អ៊ានសៀវមី ពេលកន្លងទៅដែលបងបានចុះផ្សាយរឿងប្អូនមានទំនាក់ទំនងស្នេហាជាមួយនិងឧក្រិដ្ឋជនដែលចូលប្លន់ផ្ទះប្អូនដែលមានឈ្មោះ william Guang ។
សៀវម៉ី គឺជាស្រីកំណាន់គ្មានទីបញ្ចប់របស់ វីល្លាម ដែលជារឿយៗពួកគេតែងណាត់ជួបគ្នាដើម្បីធ្វើដំណើរទេសចរណ៍នៅឋានសួគ៌លោកកិយ។
បន្ទាប់ពីមានពត៌មានប្លន់ សៀវម៉ី សមត្ថកិច្ចបានចាប់ក្រុមចោរប្លន់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ហើយក្នុងការបង្រ្កាបនេះកម្លាំងអា..វុ..ធហត្ថរាជធានីភ្នំពេញ
ក៏បានដកហូតបាននៅអា..វុ..ធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
តែអ្វីដែលចម្លែកគឺមេចោរនោះជា វីល្លាម ដែលធ្លាប់ឡើងទៅលេងឋានសួគ៌ជាមួយ សៀវម៉ី ទៅវិញ តើរឿងនេះមានអ្វីដែលជាអាថ៌កំបាំង ?៕ ប្រភព News fast
រឿងនេះសុទ្ធតែរឿងមិនពិតទាំងអស់ ដោយឡែក បងបានព័ត៌មានមកពីគេហេីយcopyយកមកចុះផ្សាយ ធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសប្អូន។ ភាពល្ងង់ឆោតរបស់បងមួយពេលនេះដោយមិនបានគិត បងសូមប្អូនមេត្តាខន្តីសូមអភ័យទោ..សដល់បងផង។
ជាចុងក្រោយ បងសូមជូនពរប្អូនសម្រស់កាន់តែស្អាត សុខភាពរឹងមាំ និង រកទទួលទានកាន់តែមានបាន លុយហូរចូលដូចទឹកជំនន់ ទៅណាមកណា មានគេគោរពស្រលាញ់គ្រប់ៗគ្នា... ពី បងប្រុសរបស់ប្អូន មហាសាច់