ព័ត៌មាន
កាលពីថ្ងៃម្សិលមិញទី០១ ខែធ្នូ ឆ្នាំ ២០២១ ភាគីខាងប្រុសដែលមានគណនីហ្វេបុកឈ្មោះ Richard Hann ដែលជាអ្នករកស៊ីអនឡាញដ៏ជោគជ័យជាមួយនិងគូស្នេហ៍របស់គាត់បានបង្ហោះសារដ៏ឈឺចាប់ក្រោយពេលគូស្នេហ៍គាត់បែ..កចិត្តទៅមានអ្នកថ្មីក្នុងនោះប្រូ Richard Hannបានរៀបរាប់ថា
ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង
លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន
តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។
ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសា..ហា..វខ្លាំងណាស់ ឈានជើងចូលមកបំបែ..កគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង។
ដោយឡែកក្រោយពេលបានឃើញខាងប្រុសបង្ហោះសារខាងលើរួចមកទើបមកដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ទើបខាងស្រីបានចេញបកស្រាយដោយរៀបរាប់
ខ្ញុំមិនបានក្បត់គាត់ទេ មានតែគាត់ខ្លួ..នឯងទេទេីបដឹងច្បាស់ ពេលញុំសំរេចចិត្តថាបែ..ក គឺញុំបានប្រាប់គាត់ហេីយ
តែគាត់ខ្លួ..នឯងមិនទទួល ហេីយញុំក៏អាណិតគាត់ ចង់អោយគាត់ព្យាបាលបេះដូងតាមសំរួល ព្រោះខ្ញុំ មិនមែនជាមនុស្សចិត្តដាច់ ។
មិនមែនមនុស្សរវល់សឹងអី សុខៗទៅមានពេលក្បត់រកអ្នកថ្មីទេ។ ញុំបានបែ..កពីគាត់ 2 ខែហេីយ ទេីបញុំជួបអ្នកក្រោយ សូមបងប្អូនកុំយល់ច្រលំ។