ព័ត៌មាន
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២នាពេលកន្លងទៅនេះសម្ដេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេបុកផ្លូវការរបស់សម្ដេចដោយសម្ដេចមានប្រសាសន៍ថា
សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំង អស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។
ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិង ជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្រ
រហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន៕
ក្រោយពេលបានឃើញសម្ដេចបង្ហោះសារខាងលើរួចមកទើបមានក្មេងស្រីម្នាក់បានចូលទៅខមិននៅខាងក្រោមផុសរបស់សម្ដេចស្នើសុំបែបនេះថា
ជម្រាបសួរលោកតាសម្តេចបើចៅប្រលងធ្លាក់តើមានការយោគយល់បន្តិចទេលោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង។
ភ្លាមៗនោះសម្ដេចក៏បានតបទៅក្មេងស្រីម្នាក់នោះដោយសម្ដេចមានប្រសាសន៍ថា បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱយជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត។