ព័ត៌មាន
ជឿ៉ជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានជ្រាបហើយអំពីលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ ២០២១ដែលចេញកាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងនោះបើតាមលទ្ធផលរបស់របស់ក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញថានៅរាជធានីភ្នំពេញគឺមានសិស្សទទួលបានចំណាត់ថ្នាក់ A ច្រើនជាងគេ មាន៥៦៥នាក់ ហើយបន្ទា.ប់មកពីខេត្តសៀមរាប ដែលមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៥៣នាក់ និងបន្ទា.ប់មកទៀត គឺខេត្តកណ្តាល ១២៧នាក់,
ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់ ហើយនិងខេត្តកំពត ៧៥នាក់ ។រីឯខេត្តត្បូងឃ្មុំមានបេក្ខជន.ជា.ប់និទ្ទេស A ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់, ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់,
ខេត្តស្វា.យរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ៩នាក់, ខេត្តស្ទឹងត្រែង ៦នាក់, ខេត្តប៉ៃលិន ៦នាក់, ខេត្តឧត្តរមានជ័យ ៥នាក់, ខេត្តកោះកុង ៤នាក់, ខេត្តព្រះវិហារ ៤នាក់, ខេត្តកែប ៣នាក់ និងខេត្តមណ្ឌលគិរី ១នាក់។
ដោយឡែកយើងក៏ទទួលបានដំណឹងល្អមួយទៀតផងដែរចំពោះយុវសិស្សម្នាក់ដែលមានឈ្មោះ លឹម ឈីងអុី ទទួលបានមេដាយមាសគណិតវិទ្យាក្នុងកម្មវិធី Angkor Mathematics Competition។
ក្នុងនោះម្ដាយឪពុករបស់សិស្ស..ពូកែរូបនេះបានលើកឡើងនៅលើបណ្ដាញសង្គមហ្វេបុកកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ដោយរៀបរាប់ពីអារម្មណ៍រំភើបរបស់ខ្លួ..នថា
ម៉ាក់ប៉ាពិតជាសប្បាយចិត្តណាស់ដែលកូនទទួលបានមេដាយមាសក្នុងការប្រកួតប្រជែងគណិតវិទ្យា Angkor mathematics competition. Congratulations, my daughter!។