ព័ត៌មាន
ក្រោយពេលដែលសួ វិចិត្របានចូលប្រឡងនៅក្នុងកម្មវិធីBeat The Bestរួចមកស្រាប់តែថៅកែរបស់វិចិត្រដែលមានគណនីហ្វេបុកឈ្មោះ Panha Slameasបានបង្ហោះសារដោយទម្លាយរឿងមួយនេះពីវិចិត្រដោយគាត់បានរៀបរាប់ថា
វិចិត្រពេលដែលអូន ចូលមកដល់ស្លាមាសដំបូង បងមិនដែលគិតថាអូន ជោគជ័យនោះទេ តែបងគិតថា ភាពកម្សត់កម្រ ការតស៊ូរបស់អូន នោះទេ ដែលធ្វើឲ្យបងប្រឹង ជ្រោមជ្រែងអូន
ហើយអ្វីដែលអ្នកដឹកនាំចង់បានបំផុត គឺកូនចៅខ្លួ..នឯង ជោគជ័យ មិនមែនលុយកាក់ ឬក៏ប្រយោជន៍អ្វីទេ អូនត្រូវចាំថា មានបងម្នាក់នៅពីក្រោយអូនជានិច្ច ត្រូវតែទៅមុខជានិច្ច។
ដោយឡែកក្រោយបានឃើញថៅកែរបស់ខ្លួ..នបង្ហោះសារខាងលើរួចមកស្រាប់តែវិចិត្របានស៊ែរផុសនោះហើយសរសេររៀបរាប់បន្ថែមថា
ញុំមិនដែលគិតថាគាត់ជាថៅកែទេតែងតែគិតថាគាត់ជាបងផងជាអ្នកដឹកនាំផងនឹងជាឳពុកផង ដំបូន្មានល្អៗខ្ញុំទទួលបានច្រើនណាស់ពីគាត់
មេតែងជួយជ្រោមជ្រែនផ្ដល់កន្លែងស្នាក់នូវនឹងផ្ដល់ឱកាស់អោយខ្ញុំបានកាន់ក្បា..លមេក្រូច្រៀងហើយពេលសប្បាយយើងសប្បាយជុំគ្នា
ពេលហាងជួបការលំបាកយើងក៏លំបាកជាមួយគ្នា 5ឆ្នាំដ៏មានអត្ថន័យ #មជ្ឈមណ្ដលកំសាន្តស្លាមាសខេត្តពោធិ៍សាត់។