ព័ត៌មាន
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះតារាចម្រៀងលោក ខេមរៈ សិរីមន្តនិងក្រុមគ្រួសាររបស់គាត់បានធ្វើពិធីបុណ្យខួបគម្រប់០៣ឆ្នាំដល់កញ្ញា ខេមរៈ ស្រីពៅ ដែលបានលាចាកលោកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩កន្លងទៅ។
ក្នុងថ្ងៃបុណ្យខួប០៣ឆ្នាំរបស់ប្អូនស្រី តារាចម្រៀងលោក ខេមរៈ សិរីមន្តបានប្រាប់រឿងរ៉ាវមួយចំនួនរបស់កញ្ញា ខេមរៈ ស្រីពៅដល់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃយ៉ាងដូច្នេះថា
គាត់ឈឺដំបូងនោះគឺ ដូចជាធម្មតា អត់ចាំអារម្មណ៍ថាគាត់ឈឺ គាត់គ្រាន់តែហើមជើងបន្តិចបន្តួច ពេលហាត់រាំ គាត់ហើមកជើង នឹកថាដូចមិនអីទេ សរសៃធម្មតា ដល់អ៊ីចឹង
គាត់ក៏ទៅរកថ្នាំពេ..ទ្យ ផ្សំលេប ដូចយើងធម្មតា ស្រាប់តែវា បាន១អាទិត្យ ២អាទិត្យ ស្រាប់តែគាត់ ហើមខ្លួ..នរឹតតែធំ ដង្ហើមដកអត់រួច
អ៊ីចឹង កូរណា ជូនគាត់ទៅកាល់ម៉ែត ម៉ោង២យប់ ដល់ទៅ ពេ..ទ្យគេថា ឥឡូវបេះដូងគាត់ គឺខ្សោយខ្លាំង ទឹកចូលសួតពេញអស់ហើយ
រលាកតំរងនោមហើយ គឺ គ្រឿងក្នុងត្រូវបែ..កខ្ទេចអស់ ដោយសារថ្នាំពេ..ទ្យ ដែលយើងលេបផ្តេសផ្តាស។ដូច្នេះដើម្បីអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖