ព័ត៌មាន
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកBeat The Best របស់ស្ថានីយន៍ទូរទស្សន៍ហង្សមាសHDTV បានឈានចូលមកដល់វគ្គBeat The Liveសប្ដាហ៍ទី០១ហើយកាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ។
ក្នុងវគ្គBeat The Liveសប្ដាហ៍ទី០១នេះមានបេក្ខជនទាំងអស់សរុបចំនួន១៤នាក់សុទ្ធតែជាជើងខ្លាំងដែលត្រូវបានចំរាញ់ចេញពីវគ្គមុនៗមក។
ហើយនៅក្នុងវគ្គនេះគឺតម្រូវអោយជម្រុះបេក្ខជនចំនួន០២នាក់ចេញពីកម្មវិធីប្រឡងនិងជ្រើសរើសយកតែ១២នាក់ប៉ុណ្ណោះដើម្បីទៅប្រកួតនៅវគ្គបន្តទៀត។
ដោយឡែកងាកក្រឡេកទៅមើលបេក្ខជន សួ វិចិត្រវិញដែលជាបេក្ខជនដ៏លេចធ្លោនៅក្នុងកម្មវិធីប្រឡងចម្រៀងនោះ បានលើកយកបទចម្រៀង
ខ្លាចអូនប្រាប់ថាបែ..កទៀតមកធ្វើការប្រកួតនៅវគ្គBeat The Liveហើយទទួលបានការសរសើរពីគណៈកម្មការព្រមទាំងទទួលបានការបោះឆ្នោតពីទស្សនិកជនអាចទៅវគ្គបន្តបានផងដែរ។ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖